អបអរសាទរ ឪពុកកញ្ញា ទេព បូព្រឹក្ស លោក ទេព ផន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ឡើងឋានន្ដរសក្ដិជា ឧត្ដមសេនីយ៍ត្រី ផ្កាយ១

តារាចម្រៀងស្រី ញញឹមស្រស់ មុខមានមុនស្នេហ៍ នឹងត្រូវជាគូស្នេហ៍ជាមួយលោក ងួន ចាន់ដេវីត ហៅ G-Devith នោះគឺកញ្ញា ទេព បូព្រឹក្ស ដោយអ្នកទាំងពីរ នៅក្នុងមួយរយៈពេលចុងក្រោយនេះ បានជួបប្រទះរឿងរ៉ាវជាច្រើន ហើយក៏ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ដោយឡែក នៅខណៈពេលមុននេះបន្ដិច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ពិតជាដំណឹងដ៏សែនត្រេកអរមួយ ចំពោះក្រុមគ្រួសារកញ្ញា ទេព បូព្រឹក្ស ដោយលោកឪពុករបស់កញ្ញា នោះគឺលោក ទេព ផន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ឡើងឋានន្ដរសក្ដិជា ឧត្ដមសេនីយ៍ត្រី (ផ្កាយ១)។ ក្នុងនោះដែរមលោក G-Devith លើកឡើងឱ្យដឹងថា៖”សូមអបអរសាទរអនាគតឪពុកក្មេក ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឋានន្តរសក្តិជា ឧត្តមសេនីយ៍ត្រី ទេព ផន សូមជូនពរលោកឪពុកឱ្យជោគជ័យគ្រប់ភារៈកិច្ចការងារ។ ដោយសេចក្តីមោទនភាព ដែលកើតឡើងដោយធម៌បានមកដោយធម៌”។

Add a Comment

Your email address will not be published. Required fields are marked *