សុខ សុម៉ាវត្តី៖ តាមសួររឿងកាដូរហូត ថាអូនអត់ស្រលាញ់មែន ឃើញដូចអត់សប្បាយចិត្ត ខ្ជិលឆ្លើយណាស់ ចង់ប្រាប់ថា

ដូចដែរ ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ នូវអ្នកនាង សុខ សុម៉ាវត្ដី ចំពោះទំនាក់ទំនងចំណងស្នេហាជាមួយនឹងកីឡាបាល់ទាត់រូបស្រស់សង្ហារ លោក លី វ៉ាហេត ដែលអ្នកទាំងពីរ តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា នាពេលកន្លង នៅលើបណ្ដាញសង្គម ហ្វេសប៊ុក រហូតធ្វើឲ្យក្រុមអ្នកគាំទ្រអ្នកទាំងពីរ មានភាពច្រណែនយ៉ាងខ្លាំង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃខួបកំណើតរបស់អ្នកនាង សុខ សុម៉ាវត្ដី លោក លី វ៉ាហេត បានធ្វើកម្មវិធីដ៏តូចមួយ ដោយមានគ្នាប៉ុន្មាននាក់ និងបានជូននូវកាដូមួយចំនួនទៅកាន់ អ្នកនាង សុខ សុម៉ាវត្ដីផងដែរ។ ទន្ទឹមនឹងនោះដែរ អ្នកនាង សុខ សុម៉ាវត្ដី បានបង្ហោះសារមួយឃ្លាថា៖

“តាមសួររឿងកាដូរហូត ថាអូនអត់ស្រលាញ់មែន ឃើញដូចអត់សប្បាយចិត្ត ខ្ជិលឆ្លើយណាស់ ចង់ប្រាប់ថាទោះគ្មានក៏សប្បាយចិត្តដែរ ព្រោះស្នាមញញឹមស្នាមសើច និងទឹកភ្នែកដែលហូរពីការរំភើបចិត្ត ដែលបងអោយអូនរាល់ថ្ងៃនេះវាជាកាដូដ៏ធំហើយ សំរាប់មនុស្សស្រីម្នាក់នេះ អរគុណបងគ្រប់យ៉ាង កាដូនិងមិនមែនមិនសប្បាយចិត្តទេ តែឆ្ងល់ថាប្រាក់ខែបើកមកអោយអស់ហើយ ហើយបាន$មកទិញ ទឹកមុខសង្ស័យនិងណា”។

Add a Comment

Your email address will not be published. Required fields are marked *