ទិដ្ឋភាព​ពី​ភ្ជាប់​ពាក្យ​តាមទូរស័ព្ទ​ Video Call កូនស្រី​នៅ​ប្រទេសខ្មែរ​ ឯកូនកំលោះនៅប្រទេសកូរ៉េ

ចំពោះ​ជន​ជាតិ​ខ្មែរ​ ពិធី​រៀប​អាពាហ៍ពិពាហ៍​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ​។ កាល​ពី​សម័យ​មុន​ ឪពុកម្ដាយ​គ្រប់​រូប​ជាអ្នក​ទុក​ដាក់​កូនចៅរួចស្វែងរក​គូ​ស្រករ​អោយពួកគេ​ ប៉ុន្តែ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​វិញ​ យុវជន​ យុវតី​ខ្មែរ​មួយ​ចំនួន​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ដែលខ្លួន​ស្រលាញ់​ ពេញចិត្ត​ និង​ធ្វើការ​មេីល​ចិត្ត​គ្នាទៅវិញទៅមក​ មុននឹង​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​។

ដោយ​ឡែក​ ក្រឡេក​មក​មើល​ពី​គូ​ស្នេហ៍​មួយ​គូ​នេះ​វិញ​ ពួក​គេទាំងពីរនាក់បានក្លាយទៅជា​កូ​ដណ្ដឹង​នឹង​គ្នា​ហើយ​ បន្ទាប់​ពី​មានការដឹងលឺ​ពី​ចាស់​ទុំ​ដោយការ​រៀប​ចំ​នូវ​ពិធី​ភ្ជាប់​ពាក្យ​ តែ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ ក្នុង​កម្មវិធី​នេះ​ ខាង​កូន​ប្រុស​មិនមាន​វត្តមាន​ចូលរួម​ទេ​ ដោយសារ​តែនៅ​ក្រៅ​ប្រទេស​(ប្រទេស​កូរ៉េ​)។ ប៉ុន្តែ​មិន​ថ្វី​នោះ​ទេ​ ដោយ​គូ​ស្នេហ៏​នេះបាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាម​រយៈ​ទូរស័ព្ទ​(Video Call) ហាក់​បីជា​កំពុង​នៅជិតគ្នាយ៉ាងចឹង។

ក្នុង​នោះ​ដែរ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​កំលោះ​ដែលមានឈ្មោះ​ ខុម​ សុជាតិ​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា៖«ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង​ ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នា​ ហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ​ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ​ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា​ លាហើយភាពនៅលីវ»។

Add a Comment

Your email address will not be published. Required fields are marked *