រំភើបចិត្តណាស់ ថវិកាចំនួន ១ពាន់ដុល្លារ របស់លោកស្រី ទ្រី ដាណា ពេលនេះបានជូនដល់ដៃឪពុកក្មេងស្រី ដែល រង គ្រោះ រ លា ក ទឹកក្តៅក្នុងឆ្នាំងនំអន្សមហើយ

កាលពីពេលថ្មីៗកន្លងទៅនេះ កុមារីម្នាក់ អាយុ២ឆ្នាំ រស់នៅខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ រ លាក ទឹកក្ដៅ ធ្លាក់ ចូលឆ្នាំងនំអម្សម ដែលបណ្ដាលឲ្យទទួល រងរ បួស រ លាកត្រង់ផ្នែកខាងក្រោយ (គូទ) យ៉ាងធ្ងន់ធ្ងរ និងមាន ពង បែក ថែមទៀតផង ដែលមើលឃើញហើយ ពិតជាអា ណិត អាសូរ ជា ពន់ ពេក។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោយឃើញទិដ្ឋភាពដ៏ស ង្វេគ នៃស្ថានភាពរ បួស របស់កុមារីខាងលើរួចមក លោ កស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ១០០០ដុល្លារ ជូនទៅដល់ក្រុមគ្រួសារកុមារី រង គ្រោះ ដើម្បីសម្រួលដល់ថ្លៃព្យា បាល! ហើយថវិកាចំនួន ១០០០ដុល្លារនេះដែរ គឺបានដល់ដៃបុរសជាឪពុករបស់កុមារី រង គ្រោះហើយ។

ទន្ទឹមនឹងនេះដែរ នៅរសៀលមុននេះបន្ដិច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា បានលើកឡើងឱ្យដឹងបន្ថែមទៀតថា៖”នាងខ្ញុំបានប្រគល់ទឹកប្រាក់ ១០០០ដុល្លារ ជូនដល់ឪពុកក្មេងស្រី រង គ្រោះ ដែល រ លាកក្នុងឆ្នាំងនំអន្សមហើយ សង្ឃឹមថាអាចជួយសម្រួល និងព្យា បាល ជាឆាប់ៗ អាណិតណាស់ រលាកពេញ ឥឡូវលឺថាពេទ្យចាក់ថ្នាំសន្លប់ ដើម្បីលាបថ្នាំ តែបានធូរខ្លះហើយ។ អរគុណគ្រូពេទ្យនៅគន្ធបុផ្ផាសៀមរាប ដែលខំប្រឹងជួយសង្គ្រោះអស់ពីចិត្ត។ នាងខ្ញុំរំភើបចិត្តណាស់ ហើយសង្ឃឹមថាថ្ងៃក្រោយ នឹងអាចផ្ដល់ជំនួយបន្ថែមទៅពេទ្យកុមារមួយនេះ”។

Add a Comment

Your email address will not be published. Required fields are marked *