សូម​ចូល​រួម​សោកស្តាយផង តារាចម្រៀង​ លៀង​ ចាន់​ឡា​ កំពុងតែជួបទុក្ខ​ធំ​ ដោយបងប្រុសរបស់នាងបាន​ទទួល​មរណភាព​ ដោយ​សារ​តែ​

ជីវិត​មនុស្ស​គ្រប់​រូប​ដែលកេីតមកនេះ​ មាន​វាសនា​ខុសៗគ្នា​ និង​មាន​ជីវិត​រស់​នៅ​មិនដូចគ្នានោះទេ​ សូម្បី​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ៗក៏មិនដូចគ្នានោះដែរ។ ដោយ​ឡែក​ កាល​ពី​រសៀល​ថ្ងៃ​មិញ​នេះ​ ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ កញ្ញា​​​ ចាន់​​ឡា​​ ដែលជា​តារា​ចម្រៀង​មួយ​រូប​ធ្លាប់​ទទួល​បាននូវការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងសម្បេីម​ពី​មហាជន​នោះ​ គឺបានជួបទុក្ខជាទំងន់​ ខណៈ​ដែលបង​ប្រុសជាទី​ស្រឡាញ់​របស់​នាង​បាន​ទទួល​មរណភាព​។

ក្នុង​នោះ​ដែរ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​ បាន​សរសេរ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ចិត្ត​ជាខ្លាំង​ ដោយមាន​អត្ថន័យ​ដូច​តទៅ៖«បងហាក្រោកមកដឹកប្អូនទៅប្រឡងទៀត ក្រោកមកនិយាយជាមួយប្អូនភ្លាម ក្រោកមកបងមិចបងទុកអោយគ្រប់គ្នាយំចឹង ក្រោកមកវិញមកបងប្អូនសុំអង្វរ»។ គូសបញ្ជាក់​ថា​ បេី​តាម​ការ​បញ្ជាក់​តាម​រយៈ​ខមិន​របស់​សាច់ញាតិ​ ស​ ព​ បុរសដែលបានស្លា​ ប់ខាងលេីនេះ​ គឺដោយសារតែគាត់មាន​ជំងឺ​ដុះសាច់ថ្លេីម។ ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ និង​មហាជន​រួម​ទាំង​តារា​ក្នុង​វិថី​សិល្បៈ​ជាច្រើន​រូប​បាន​សម្តែង​នូវ​អារម្មណ៍​សោកស្ដាយ​ ព្រម​ទាំង​ផ្ញើសារ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​គ្រួសារ​ ស​ ព​ ផង​ដែរ​។ សូម​លេីកដៃ​ប្រណំបួងសួង​ជូន​វិញ្ញាណក្ខន្ធ​បងប្រុស​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​។

Add a Comment

Your email address will not be published. Required fields are marked *