តៃកុង​ឡានបែនដឹកដី ដែលបេីកបុ ក យុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ​ប៊េីងដូច​ក្រដាស​ ​ពេលនេះត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ហើយ​

កាលពី​ម្សិលមិញ​នេះ​ ថ្ងៃ​ទី០៣​ ខែ​តុលា​ ឆ្នាំ​២០២០​ មានការ​ភ្ញាក់​ផ្អើល​ពី​មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រេីន​ ​ទាក់ទង​នឹង​ឃ្លីប​វីដេអូ​មួយដែលរថយន្តដឹកដី បានបេីក បុ ក យុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ​ប៊េីងដូច​ក្រដាស​ ​បណ្តាល​ឲ្យ​រង​ រ បួ ស​ ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ​កេីតឡេីងស្ថិតនៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមវីដេអូឃ្លីប ថតបានស្ដែងៗដោយបងប្អូនរបស់ ជន​ រង​ គ្រោះ ផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ បានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក គឺមានយុវជនមួយក្រុមឈរជុំគ្នានៅលេីផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវគឺមិនបាន​គេចចេញនោះទេ​ ទេីប​បានជា​បណ្តាល​ឲ្យ ​បុ ក តែម្តង។ យ៉ាង​ណា​មិញ​ បន្ទាប់​ពី​ឃ្លីប​វីដេអូ​ខាងលេី​នេះបានមានការ​ស៊ែរ​ចែក​រំលែក​យ៉ាង​ព្រោងព្រាត​ និងមានការ​បញ្ចេញ​ជាមតិយោបល់ជាច្រេីនរួចមក​ នៅ​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ តៃកុង​ឡាន​រថយន្ត​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់បាន​ខ្លួន​ហេីយ​ ដេីម្បី​ធ្វើការសួរនាំ​ និងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់។

Add a Comment

Your email address will not be published. Required fields are marked *