រំភើបចិត្តណាស់ លោក អេ ភូថង កំពុងតែលំបាកក្នុងការចិញ្ចឹមដល់ ក្លឹបប្រដាល់ដើម្បីហាត់រៀនកីឡាករ ត្រូវបានលោកជំទាវ ប៊ុន ណារី ឧបត្ថម្ភអង្ករក្នុង១ខែ ១០បាវ និងថវិកាចំនួន

លោកជំទាវ ប៊ុន ណារី អគ្គនាយិការសាលា ញូហ្គេតវេយ អន្តរជាតិ បានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់កីឡាករប្រដាល់លោក អេ ភូថង ទើបលោកជំទាវ ជួយឧបត្ថម្ភដល់កីឡាកររូបនេះនូវថវិកាចំនួន 1000 ដុល្លារ និងឧបត្ថម្ភអង្ករក្នុងមួយខែ​ ១០បាវជារៀងរាល់ខែ ដើម្បីឲ្យកីឡាករ អេ ភូថង បានជួយដល់កីឡាករដែលមកហាត់រៀននៅក្នុងក្លឹបរបស់លោក។ នេះ​បេីយោងតាម​ការ​បង្ហោះ​ចេញ​ពី​គេហទំព័រ​ផេក​ហ្វេសប៊ុក​របស់​លោក​ អុឹម​ ជីវ៉ា​ នារសៀល​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០២០​។

ក្នុង​នោះដែរ​ លោកជំទាវ ប៊ុន ណារី បានមានប្រសាសន៍ទៀតថា នេះគឺជាការល្អបំផុតដែលលោក អេ ភូថង បានខិតខំយកចិត្តទុកដាក់ថែរក្សា​ និងអភិរក្សក្បាច់គុណបុរាណខ្មែរបន្តទៅក្មេងជំនាន់ក្រោយឲ្យមកហាត់រៀនដោយមិនយកកម្រៃឡើយ និងសូមអោយលោក អេ ភូថង ខិតខំប្រឹងប្រែងតស៊ូបន្តទៅមុខទៀត កុំបោះបង់។ ចំណែកលោក អេ ភូថង ក៏បានធ្វើការថ្លែងអំណរគុណដល់លោកជំទាវ ប៊ុន ណារី ថានេះគឺជាទឹកចិត្តដ៏ល្អបំផុតរបស់លោកជំទាវដែលមកជួយដល់កីឡាករស្របពេលដែលក្លឹបប្រដាល់របស់លោកកំពុងតែជួបការខ្វះខាតក្នុងការហ្វឹកហាត់ និងចិញ្ចឹមបីបាច់ថែរក្សាកីឡាករក្នុងការហាត់ប្រដាល់ក្លឹបរបស់លោក ហើយមួយវិញទៀតនោះគឺលោកត្រេកអរជាពន់ពេកដោយរកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានឡើយ លោករំភើបស្ទើរស្រក់ទឹកភ្នែក។ លោកអេភូថងបាននិយាយពាក្យថា ចាប់ពីពេលនេះទៅគឺក្លឹបរបស់លោកមានសង្ឃឹមហើយ គឺលោកនឹងខិតខំបន្តក្នុងការជួយដល់យុវជនជំនាន់ក្រោយឲ្យហាត់រៀននូវក្បាច់គុនបុរាណខ្មែរ ជាពិសេសនោះគឺសំណូមពរដល់បងប្អូននិងយុវជនដែលស្រឡាញ់នៅក្បាច់គុនបុរាណខ្មែរ សូមមកហាត់រៀននៅក្លឹបរបស់លោកចុះគឺលោកមិនយកថវិកាឡើយគឺបង្ហាត់បង្រៀនដោយ free តែម្ដង។

Add a Comment

Your email address will not be published. Required fields are marked *