សូម​ចូលរួមរំលែកទុក្ខផង​ តន្រ្តីករជើងចាស់ លោកពូ​ នី​ សាលឿន​ ដែជាម្ចាស់បទ​ ស្នេហ៍ក្នុងសុបិន​ បាន​ទទួល​មរណភាពហើយ​​

នារសៀល​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​ យោង​តាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​ ដួង​ វិរៈ​សិទ្ធ បាន​ចែករំលែក​នូវដំណឹងដ៏ក្រៀមក្រំមួយ​ ខណៈ​ដែល​សិល្បៈ​ករជើង​ចាស់​មួយ​រូប​ លោកពូ​ នី​ សាលឿន​ ម្ចាស់បទ«ស្នេហ៍ក្នុងសុបិន»​ បាន​ទទួល​មរណភាព​ហេីយ​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៥៤ឆ្នាំ​។ ក្នុង​នោះដែរ​ លោក​ ដួង​ វិរៈ​សិទ្ធ បាន​សរសេរ​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​​ថា៖

«ថ្ងៃ​នេះ​ខ្ញុំ​បាទ​បានទទួល​ដំណឹង​ដ៏សែន​ក្រៀមក្រំ​ថា​ លោក​ពូ​ នី​ សាលឿន​ ម្ចាស់បទ«ស្នេហ៍ក្នុងសុបិន» ដែល​ខ្ញុំ​បាទ​បាន​យក​មកច្រៀង​ឡេីង​វិញ ​បានទទួល​លា​ចាកលោកទៅហេីយ។ ​ក្មួយ​ពិត​ជារន្ធត់​ចិត្ត​និង​សោកស្ដាយ​ក្រៃលែង​ជា​ការបាត់បង់​រៀមច្បងសិល្បករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​សិល្បៈ​របស់​ប្រទេស​ជាតិយេីង​។

ខ្ញុំ​បាទ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​លោក​ពូ​ នី​ សាលឿនផង​ ​និង​សូម​អោយ​វិញ្ញាណក្ខន្ធ​លោកពូ​បាន​ទៅ​កាន់​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​
ឡេីង​។​ សំឡេង​ដ៏​ក្រអួនក្រអៅ​របស់លោកពូ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​កូន​ខ្មែរគ្រប់​ជំនាន់​ជារៀងរហូត​។ ខ្ញុំបាទ​ សូមឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​ លោក​ពូ នី​ សាលឿន​ ពី​ចម្ងាយ​ ​សូម​ក្រុមគ្រួសារ​ លោកពូ​ នី​ សាលឿន​ ទទួលការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ ពី​ខ្ញុំ​បាទ​ ដួង​ វីរ:សិទ្ធ​ ដោយ​អនុគ្រោះ​ផង​»។

Add a Comment

Your email address will not be published. Required fields are marked *