ស្ទើរតែមិនជឿ អ្នកកាន់ Camera Man ថតអោយផលិតកម្មល្បីមួយ បានទៅមើលប្រពន្ធឆ្លងទន្លេបាន២ថ្ងៃ ស្រាប់តែត្រូវទទួលមរណៈភាពនៅមន្ទីពេទ្យ ដោយសារតែ
ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង នៅខណៈពេលមុននេះប៉ុន្មានម៉ោង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បុរសម្នាក់មានឈ្មោះ ឆែ សុភ័ក្រ មានមុខរបរជាអ្នក Camera Man ថតអោយផលិតកម្មមួយនៅក្នុងស្រុក បែរជាជួបរឿងអកុសលមួយ រហូតបាត់បង់ជីវិត ចាកចោលកូននឹងប្រពន្ធ សឹងតែមិនអាចទទួលយកបាន គឺដោយសារតែជំងឺគាំ ង បេះដូង។ គាត់បានទទួលមរណភាព ស្របពេលទៅមើលប្រពន្ធរបស់ខ្លួន សម្រាលបានកូនស្រី នៅមន្ទីរពេទ្យ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”អាណិតណាស់ R I P ទៅមើលប្រពន្ធឆ្លងទន្លេបាន២ថ្ងៃ នៅមន្ទីរពេទ្យ ស្រាប់តែគាំងបេះដូងស្លា ប់ នៅមន្ទីពេទ្យតែម្តង អ្នក Camera Men ថតអោយផលិតកម្មល្បីមួយរូបបានទទួលមរណភាព ដោយសារគាំងបេះដូង នៅរសៀលនេះ ឯប្រពន្ធទើបសម្រាលកូនបាន២ថ្ងៃ ហុឺ! លោក ឆែ សុភ័ក្រ ដែលគេបានដឹងថា ជាអ្នកកាន់ កាមេរ៉ាថតដ៏ល្បីម្នាក់អោយផលិតកម្ម សាត្រាហ្វីម បានទទួលមរណភាពភ្លាមៗ នៅមន្ទីរពេទ្យ ដោយសារជំងឺគាំ ង បេះដូង ពេលកំពុងមកមើលប្រពន្ធនិងកូននៅមន្ទីរពេទ្យ គាត់មានអាយុ ៣៩ ជិត៤០ឆ្នាំ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”។