ក្តៅ​ក្តៅ​ អ្នក​នាង​ កាកា​ អូស្ត្រាលី​ បាន​និយាយ​ឌឺដង​ និងបាញ់ចំៗទៅកាន់​អ្នក​នាង​ ចោម​ ចាន់​ ក្រោយ​ពី​បាន

ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ដែល​កាលពីពេល​ថ្មីៗ​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងមូល​ បាន​មាន​ការ​ផ្ទុះ​កក្រើកជាខ្លាំង​ ទាក់ទង​នឹង​រឿងរ៉ាវ​ដែលអ្នក​នាង​ ចោម​ ចាន់ និង​អ្នក​នាង​ ចោម​ ក្វាន់​ បានលក់កាបូបក្លែងក្លាយ​ ទៅឲ្យអតិថិជន​របស់ខ្លួន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ក៏ត្រូវ​បាន​ Alex CoNan Real​ បាន​ធ្វេីការ​ទម្លាយ​ រហូត​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​។

ទន្ទឹម​នឹង​នេះ​ដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ អ្នកនាង​ ចោម​ ចាន់​ ក៏បាន​មានការបញ្ជាក់នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ថា​ រូបនាង​រួមជាមួយ​គ្រួសារ​ បាន​ធ្វើ​ដំណើរ​មកដល់ប្រទេស​ជប៉ុន​ហើយ​ ក្នុង​នោះ​នាងក៏បាននាំយក​ម្ហូបអាហារ​មួយ​ចំនួន​ចែកជូនដល់ជន​រងគ្រោះ​ ដែលកំពុងទទួល​រងគ្រោះ​ដោយសារ​ព្យុះ​ដ៏​កំណាច​នេះផងដែរ​។

ជាមួយ​គ្នា​​នេះ​ដែរ​ អ្នក​នាង​ កាកា​ អូស្ត្រាលី​ ក៏បាន​មានការ​លេីកឡេីង​ទៅកាន់​អ្នក​នាង​ ចោម​ ចាន់​ ខ្លាំង​ៗ​ថា៖​ «តើព្រះស្វាមីឃើញដែរឬទេ? មកពីមួយគូនឹងវាចង្រៃព្យុះនៅស្រុកគេលេងមានហើយ ទើបតែវាទៅជាន់ដីគេបានចង្រៃ ធ្វើឲ្យប្រទេសគេមានគ្រោះធម្មជាតិមួយរំពេច!

ឃើញហើយព្រះនាងអូន! ម្ចាស់បងឃើញហើយ! ពិតជាចង្រៃដូចម្ចាស់អូនមានព្រះសុវណ្ណីមែន!»។ បន្ថែម​លេីសពីនេះ​ អ្នក​នាង​ កាកា​ អូស្ត្រាលី​ បានបន្តទៀតថា​៖​«ពីមុននៅខ្មែរ Dior ថែមរ៉ូត ដល់ពេលទៅដល់ជប៉ុន Dior ថែមព្យុះ! មិនបាច់មកថែមអីដល់ប្រទេសអូស្ត្រាលីទេ! ប្រយ័ត្នខ្ញុំម្ចាស់ត្រៀមរន្ទះបាញ់ចាំទទួល»។

Add a Comment

Your email address will not be published. Required fields are marked *