ក្រោយផ្ទុះការរិះគន់ ប៉ូលិសឃាត់ឡានពេទ្យ ដេីម្បីឲ្យក្បួនឡានថ្នាក់ដឹងនាំទៅមុនរួចមក ស្រាប់តែលោក ផែង វណ្ណៈ បានបង្ហោះសារប្រៀបធៀប និងនិយាយចំៗថា
កាលពីម្សិលមិញនេះ ឃ្លីបវីដេអូមួយ ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានមានការរិះគន់យ៉ាងចាស់ដៃ ខណៈដែលទិដ្ឋភាពក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាពមន្ត្រីនគរបាលជាច្រេីនរូបធ្វើការសម្រួលចរាចរណ៍អោយឡានក្បួនថ្នាក់ដឹងនាំ ដែលបើកចេញពីព្រលានយន្តហោះអន្តរជាតិពោធ៌ចិនតុង។
បេីយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកផេកឈ្មោះ Cambodia Traffic TV បានសម្តែងនូវការខកចិត្តជាខ្លាំង ដោយបានមានការលេីកឡេីងចំៗថា៖ «អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ!! ប៉ូលីសចរាចរណ៍៖(ឃាត់ឡានពេទ្យនុងសិន) ប៉េអឹម៖ (មកម៉េចកើត ប៉ែនៗស្អី) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ)
អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស»។ ទន្ទឹមនឹងនេះដែរ លោក ផែង វណ្ណៈ ដែលមុននេះបន្តិចលោកបានមានការលេីកឡេីងទាក់ទងនឹងករណីនេះ ដោយបាននិយាយចំៗថា៖
«ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន សុខចិត្តអែបខាងឈប់ ដេីម្បីអោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន។ ចំណែកនៅកម្ពុជាវិញ រថយន្ដពេទ្យដឹកអ្នកជម្ងឺ ត្រូវបាន នគរបាលមាន់ស្ងោរចាប់ឃាត់ទុកសិន ដេីម្បីផ្គាប់ចិត្តលោកធំ អោយក្បួនរថយន្តលោកធំទៅមុន»។ គូសបញ្ជាក់ថា ចំពោះទិដ្ឋភាពខាងលើនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ
និងត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនបានសម្តែងនូវការហួសចិត្ត និងខឹងសម្បារជាខ្លាំង ខណៈដែលជីវិតអ្នកជំងឺកំពុងត្រូវការសង្រ្គោះជាបន្ទាន់ ដែលសូម្បីតែមួុយនាទីគឺពិតជាមានសារៈសំខាន់ណាស់ តែបែរជាមន្ត្រីនគរបាលធ្វើការឃាត់ឡានពេទ្យ ដោយអោយឡានក្បួនថ្នាក់ដឹងនាំបេីកចេញមុនទៅវិញ។
បេីយោងតាមប្រិយមិត្តម្នាក់ដែលបានចូលរួមបញ្ចេញជាមតិយោបល់ បានបញ្ជាក់ឲ្យដឹងថា៖«ក្នុងច្បាប់ចរាចរណ៍ផ្លូវគោគ រថយន្តពន្លត់អគ្គីភ័យទៅមុន បន្ទាប់មក រថយន្តសង្រ្គោះបន្ទាន់ ឫ ឡានពេទ្យ ហើយបន្ទាប់មកទៀតទើបក្បួនរថយន្តគណៈប្រតិភូ តែនេះបែរជាឃាត់រថយន្តសង្រ្គោះបន្ទាន់ទៅវិញ ហើយអោយរថយន្តក្បួនគណៈប្រតិភូ ទៅមុនទៅវិញ អត់យល់ទេ(រិះគន់ក្នុងន័យកែរលំអរទេ) កាលណាដែលធ្វើចឹង ប៉ះពាល់ដល់គណៈប្រតិភូដែលគាត់នៅក្នុងឡានទាំងមិនដឹងរឿងអ្វីសោះ»។
សូមទស្សនាវីដេអូខាងក្រោម