ក្រោយពីជជែកគ្នាបែកព្យុះរឿងប៉ូលិសឃាត់ឡាន ដើម្បីអោយក្បួនឡានថ្នាក់ដឹងនាំទៅមុន ស្រាប់តែឯកឧត្តម ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថា

កាលពីពេលថ្មីៗនេះ មានម្ចាស់គណនី ហ្វេសប៊ុកផេក មួយដែលមានឈ្មោះថា Cambodia Traffic TV បានសម្តែងនូវការខកចិត្តជាខ្លាំង ដោយបានលេីកឡេីងយ៉ាងដូច្នេះថា៖”អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ! ប៉ូលីសចរាចរណ៍៖(ឃាត់ឡានពេទ្យនុងសិន) ប៉េអឹម៖ (មកម៉េចកើត ប៉ែនៗស្អី) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ) អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស”។

យ៉ាងណាមិញ ទាក់ទងចំពោះការលើកឡើងខាងលើនេះ បានធ្វើឲ្យមហាជន ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានកំពុងតែនាំគ្នាជជែកវែកញែតចំពោះរឿងខាងលើនេះ យ៉ាងកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។ ទន្ទឹមនឹងនេះដែរ ក្រឡែកទៅមើលគណនី ហ្វេសប៊ុក ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារមួយឃ្លាថា៖

“ឃើញគេយករូបថតពីរ បីសន្លឹក​ ដោយមិនច្បាស់ថាអ្នកណាជាអ្នកណាផង ហើយជជែកគ្នាបែកព្យុះពីអាទិភាពឡាន «អ្នកធំ» (អត់ដឹងធំកម្រិតណាទេ) និង​«ឡានដឹកអ្នកជំងឺ» (មិនដឹងមានអ្នកជំងឺឬអត់​ ឡានឈប់ប៉ុន្មានម៉ោង​?) ។ នេះហើយដែលជាការបារម្ភរបស់ខ្ញុំលើអ្វីដែលខ្ញុំហៅថា «ចំនេះដឹងផ្លូវកាត់» [Shortcut knowledge] ពោលគឺចេះច្បោលៗតែច្រលំទុកចិត្តថាខ្លួនចេះច្បាស់ដូចថ្ងៃ​ ! មិនរិះគន់អ្នកណាទាំងអស់​ តែខ្ញុំចង់អោយកូនខ្មែរចេះរបៀបរៀន (Learn to learn) ដើម្បីមានរបៀប​ ( អភិក្រម ) វិភាគជួយសង្គមដ៏កំសត់របស់យើងបាន”៕

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *